KMH Foundation
មូលនិធិខេ អឹម អេច លើកកម្ពស់វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា
ជាមួយនឹងការតាំងចិត្តក្នុងការជួយដល់យុវជន និង កីឡាករ មូលនិធិ ខេ អឹម អេច បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ពាក់កណ្តាលអាជីពធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា មានដូចជា KMH Cup, KMH Champions League, KMH Academy និង KMH Super Cup។ ការប្រកួតបាល់ទាត់នេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និង លើកទឹកចិត្តក្នុងវិស័យបាល់ទាត់របស់កម្ពុជា។ ការប្រកួតបាល់ទាត់ទាំងនេះ បានប្រមូលផ្តុំក្រុមហ៊ុន ក្លឹបបាល់ទាត់ ដៃគូ ប្រព័ន្ធផ្សព្វផ្សាយ និង កីឡាករជាច្រើនក្នុងប្រទេស និង ជារៀងរាល់ឆ្នាំមានក្រុមបាល់ទាត់ចំនួន៥០ ដែលមានកីឡាករជាង១០០០ នាក់ចូលរួមប្រកួត។
ក្នុងឆ្នាំនេះកម្មវិធីបាល់ទាត់ KMH Super Cupបានចាប់ផ្តើមរដូវកាលដំបូងរបស់ខ្លួនក្នុងខែវិច្ឆិកា ដោយប្រមូលផ្តុំដោយក្រុមបាល់ទាត់កំពូលៗ បង្ហាញពីសមត្ថភាព និង សក្ដានុពលរបស់ខ្លួន។ ក្រុមបាល់ទាត់ចំនួន៨បានចូលរួម ហើយរដូវកាលនេះ បានដំណើរការទៅប្រកបដោយភាពជោគជ័យយ៉ាងធំធេង។
ការប្រកួតបាល់ទាត់ KMH Cup U18 (ក្រោមអាយុ១៨ឆ្នាំ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងទាក់ទាញដល់យុវជនវ័យក្មេងដែលមានទេពកោសល្យក្នុងវិស័យបាល់
ទាត់។ កម្មវិធីKMH Champions League ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់ឱកាសដល់កីឡាករពាក់កណ្តាលអាជីព។ ក្នុងនោះដែរ មានក្រុមចំនួន៣២ បានចូលរួមប្រកួតដើម្បីដណ្តើមពាន។
ភាពជាដៃគូ និង ប្រយោជន៍ដែលបានមកពីការលក់សំបុត្រ និង
សកម្មភាពផ្សេងៗនៃកម្មវិធីបាល់ទាត់របស់KMH នឹង ត្រូវប្រមូលចូលមូលនិធិ ខេ អឹម អេច (ដែលបង្កើតឡើងក្នុងឆ្នាំ២០១២)វិញ
ដែលជាផ្នែកមួយរបស់ចក្ខុវិស័យរបស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប
ក្នុងការបង្កើត និង កសាងការរស់នៅឲ្យប្រសើរឡើងសម្រាប់គ្រប់គ្នា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រកម្មវិធីទំនួលខុសត្រូវសង្គមរបស់យើង