កសាងដើម្បីនិរន្តរភាព៖ ផលិតផលក្នុងស្រុក ស្តង់ដារអន្តរជាតិ

Author

Puthealin Sok

ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនដ៏ឈានមុខមួយក្នុងវិស័យសាងសង់ និងសម្ភារសំណង់ ISI GROUP ទទួលស្គាល់ថាការងាររបស់យើងមានឥទ្ធិពលលើទិដ្ឋិភាពសំណង់ដែលកំពង់ប្រែប្រួលយ៉ាងឆាប់រហ័សក្នុងព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ ដោយមានគោលការណ៏សុចរិតភាពផ្សារភ្ជាប់នៅក្នុងអត្តសញ្ញាណរបស់យើង ISI GROUP បង្កើត និងកសាងសមិទ្ធផលរបស់យើងស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីជួយធានាថាហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាមានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

ការប្តេជ្ញាចិត្តដ៏ជ្រាលជ្រៅទៅនឹងការសាងសង់ ផលិត និងចែកចាយសម្ភារសំណង់មានគុណភាពរបស់យើងត្រូវបានសរបញ្ជាក់ឲ្យឃើញច្បាស់ក្នុងឆ្នាំ២០១៩ តាមរយៈជ័យជំនៈរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និងក្រុមហ៊ុន ហ៊្វូស៊ីន ក្នុងការទទួលបាននូវវិញ្ញាបនបត្រ ISO 9001:2015។ អង្គការ ISO គឺជាបណ្តាញពិភពលោកឈានមុខគេក្នុងការកំណត់ស្តង់ដារអន្តរជាតិសម្រាប់វិស័យជំនួញនានា ដូចនេះ វិញ្ញាបនបត្រទទួលស្គាល់ដែលក្រុមហ៊ុនយើងទាំងពីរបានទទួលនេះឆ្លុះបញ្ចាំងថាប្រព័ន្ធគ្រប់គ្រង ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង ហ៊្វូស៊ីន ពិតជាមានគុណភាពស្របតាមលក្ខន្តិកៈ និងច្បាប់ស្តង់ដារពិភពលោកយ៉ាងពិតប្រាកដ។ កត្តាមួយនេះមានន័យថារាល់ផលិតផលដែករបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និងរាល់គ្រោងអគារដែក (pre-engineered steel structures) របស់ក្រុមហ៊ុន ហ៊្វូស៊ីន អាចធានានូវសុវត្ថិភាព និងគុណភាព និងរួមចំណែកជួយកសាងហេដ្ឋារចនាសម្ព័ន្ធដែលរឹងមាំនៅកម្ពុជា។

រូបភាពនៃបុគ្គលិកក្រុមហ៊ុន អាយ អេស អាយ ស្ទៀល កំពុងអនុវត្តវិធីសាស្រ្តការពារសុវត្ថិភាព
បុគ្គលិកផ្នែកផលិតរបស់ក្រុមហ៊ុន ហ្វូ៊ស៊ីន នៅកន្លែងធ្វើការ

លើសពីនេះទៅទៀត ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានធ្វើការវិវឌ្ឍថ្មីនៃផលិតផលដែកទីប ស អាយ អេស អាយ (ISI PIPE) ប្រកបដោយភាពជោគជ័យ។ ដោយប្រើប្រាស់វត្ថុធាតុដើមដែលឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីវិស្វករដ៏មានបទពិសោធន៍ ស្របតាមកម្រិតស្តង់ដារស្តង់ដារឧស្សាហកម្មជប៉ុន (JIS 3302) ដែកទីប ស អាយ អេស អាយ គឺជាសមាសភាគកំពូលសម្រាប់ការប្រើប្រាស់ក្នុងគម្រោងសាងសង់អគារ និងគម្រោងវិស្វកម្មជាច្រើនប្រភេទ។ ក្នុងឆ្នាំដដែលនេះ ក្រុមហ៊ុន ហ្វូ៊ស៊ីន ក៏បានអភិវឌ្ឍប្រព័ន្ធសាងសង់គ្រោងដែកអគារ (pre-fabricated steel building system) របស់ពួកគេឲ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពប្រសើរជាងមុនផងដែរ។ ប្រព័ន្ធសាងសង់ថ្មីនេះបានវិវឌ្ឍឡើងដោយផ្អែកលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការច្នៃប្រឌិតអស់រយៈពេល ២ឆ្នាំ ហើយប្រព័ន្ធមួយនេះបានបូកបញ្ចូលវិធីសាងសង់ដោយប្រើគ្រឿងម៉ាស៊ីនកាន់តែច្រើនជាងមុន ដែលជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការជួយលុបបំបាត់ហានិភ័យនៃគ្រោះថ្នាក់ និងការរងរបួសនានា។

រោងចក្រ និងគ្រឿងបរិក្ខាផលិតកម្មរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល
គ្រឿងម៉ាស៊ីនក្រុមហ៊ុន ហ្វូ៊ស៊ីន នៅការដ្ឋានសាងសង់

បទដ្ឋានគុណភាព និងសុវត្ថិភាពក៏ជាអាទិភាពចម្បងរបស់ក្រុមហ៊ុន ជុងកាង ដែលជាក្រុមហ៊ុនសាងសង់គ្រោងដែកធុនធ្ងន់របស់យើងផងដែរ។ ក្រុមហ៊ុន ជុងកាង ផលិតគ្រឿងបង្គុំសំណង់ដែករឹងមាំសម្រាប់គម្រោងធំៗ​ដូចជា រោងចក្រ ស្ពាន និងប្រព័ន្ធទ្រទ្រង់បំពង់បង្ហូរប្រេងគីមី ដោយមិនលះបង់នូវស្តង់ដាគុណភាព និងសុវត្ថិភាពរបស់ពួកគេឡើយ។ ក្នុងនាមជាក្រុមហ៊ុនដែលមានការបណ្តាក់ទុនរួមគ្នារវាង ISI GROUP និង China Steel Structure Corporation (CSSC) ដែលជាក្រុមហ៊ុនផលិតគ្រោងដែកធំបំផុតនៅតៃវ៉ាន់ ក្រុមហ៊ុន ជុងកាង ប្រើប្រាស់ធនធានដ៏សម្បូរបែបរបស់ខ្លួនដើម្បីផ្គត់ផ្គង់នូវគ្រោងដែកធុនធ្ងន់ដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែង។

គ្រាងដែកធុនធ្ងន់របស់ក្រុមហ៊ុន ជុងកាង

ដូចគ្នានេះផងដែរ បុត្រសម្ព័ន្ធមួយទៀតរបស់យើង ក្រុមហ៊ុនចែកចាយសម្ភារសំណង់ គ្លូប៊ល ខេមស្តារ (ហៅកាត់ថា ជី ស៊ី អេស)  បាន និងកំពុងផ្គត់ផ្តង់ផលិតផលសំណង់លំដាប់ថ្នាក់អន្តរជាតិ ដើម្បីចូលរួមចំណែកបង្កើនគុណភាពគម្រោងសាងសង់ និងអភិវឌ្ឍសម្រាប់អតិថិជនគ្រប់រូប តាមរយៈសម្ភារសំណង់ដែលមានគុណភាពខ្ពស់ និងជាប់ធន់យូរអង្វែង។ អតិថិជនដែលគួរឲ្យកត់សំគាល់របស់ក្រុមហ៊ុន ជី ស៊ី អេស រួមមានអគ្គនាយកដ្ឋានពន្ធដារ ធនាគារជាតិនៃកម្ពុជា ផ្សារទំនើប Aeon និងអគ្គិសនីកម្ពុជា។

សម្ព័ន្ធក្រុមហ៊ុនយើងមានកិត្តិយសក្រៃលែង ដែលក្រុមហ៊ុនសមាជិករបស់យើងទាំងឡាយសុទ្ធសឹងជាក្រុមហ៊ុនដែលចូលរួមចំណែកបង្កើត និងកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាឲ្យប្រសើរឡើង តាមរយៈការផលិត និងចែកចាយផលិតផល ក៏ដូចជាសេវាកម្មដែលត្រឹមត្រូវតាមបទដ្ឋាន ស្តង់ដាសុវត្ថិភាព និងគុណភាពអន្តរជាតិជានិច្ច។

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក្រុមហ៊ុន  ហ្វូ៊ស៊ីន ក្រុមហ៊ុន ជុងកាង និងក្រុមហ៊ុន ជី ស៊ី អេស គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់ ISI GROUP ក្រោមផ្នែកសាងសង់ និងសម្ភារសំណង់។ ដើម្បីស្វែងយល់បន្ថែមអំពី ISI GROUP និងក្រុមហ៊ុនសមាជិករបស់យើងដែលឈានមុខគេក្នុងទីផ្សារ សូមចូលទៅកាន់គេហទំព័រដើមរបស់យើង។