មានទីតាំងនៅចំកណ្តាលនៃតំបន់អាស៊ាន កម្ពុជា គឺជាអនាគតនៃច្រកចូលនៃទ្វីបអាស៊ី។ កម្ពុជា មានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់ ជាមួយនឹងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំគិតជាមធ្យមជាង ៧ ភាគរយ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ខណៈពេលវិស័យសំណង់គឺជាផ្នែកមួយ ក្នុងចំណោមសសរស្ដម្ភសំខាន់ទាំង ៤ នៃសេដ្ឋកិច្ចកម្ពុជា។
កម្ពុជា គឺជាប្រទេសដែលមានទីផ្សារ និងសេដ្ឋកិច្ចសេរី និងបើកចំហសម្រាប់ការវិនិយោគរបស់បរទេស ជាមួយនឹងក្របខណ្ឌគោលនយោបាយ និងច្បាប់គាំទ្រដល់អ្នកវិនិយោគ។ ការលើកទឹកចិត្តការវិនិយោគមានជាហូរហែសម្រាប់អ្នកវិនិយោគបរទេស មានដូចជា ជនបរទេសមានសិទ្ធកាន់កាប់ក្រុមហ៊ុន ១០០ ភាគរយ ការលើកលែងពន្ធលើផលចំណេញ (corporate tax holidays) ការមិនគិតពន្ធលើការនាំចូលទំនិញមូលធន និងគ្មានការរឹតត្បិតលើការបញ្ជូនមូលធនទៅប្រទេសខ្លួនវិញ។
មើលប្រវត្តិរូបក្រុមហ៊ុនសាជីវកម្មយើងខ្ញុំស្ថាបនិក
នៅ ISI GROUP យើងគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាបនិកទាំង២រូបរបស់យើង។ តាមរយៈការខិតខំរួមគ្នា ឧកញ៉ា កាំង ម៉េងហ៊ុយនិង លោក ជំទាវ ឃុន ហៀង បានសាងមូលដ្ឋានយ៉ាងរឹងមាំ សម្រាប់យើងទាំងអស់គ្នា និង ISI GROUP ដែលទទួលបានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ស្ថាបនិករបស់យើង គឺមានអត្តចរិតសុភាពរាបសារ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងទិសដៅដើម្បីធ្វើឲ្យកម្ពុជាមានភាពប្រសើរជាងមុន។ លោកទាំងពីរបានលះបង់កម្លាំងកាយចិត្ត ក្នុងការបង្កើត និងច្នៃប្រឌិតផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ឆ្លើយតបទៅនឹងបញ្ហាដែលមនុស្សភាគច្រើនកំពុងជួបប្រទះ។ ឧកញ៉ាកាំង ម៉េងហ៊ុយ និងលោកជំទាវ បានបង្កើតឡើងនូវតម្លៃ និងបានក្លាយជាបុគ្គលគំរូ សម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន ក្នុងការបន្តបង្កើត ISI GROUP ហើយនេះគឺជាមូលហេតុដែលនាំឲ្យ ISI GROUP បានបន្តរីកចម្រើន និងទទួលបានភាពជោគជ័យអស់រយៈជាង ២០ ឆ្នាំមកនេះ។
ឧកញ៉ា កាំង ម៉េងហ៊ុយ និងលោកជំទាវ ឃុន ហៀង បានបង្កើត ISI GROUP ឡើងក្នុងឆ្នាំ១៩៩៧ ដែលកាលនោះក្រុមហ៊ុនដំបូងមានឈ្មោះថា International Steel Industrial ដែលផ្ដោតទៅលើការផលិតដំបូលពណ៌។ ក្នុងឆ្នាំ២០០១ ស្ថាបនិករបស់យើងបានបង្កើតអាជីវកម្មទីពីររបស់ខ្លួន ដែលមានឈ្មោះថា Raksmey Phnom Penh Steel Industrial ដែលជារោងចក្រផលិតដែកទីបដំបូង និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០០៦ ក្រុមហ៊ុនទាំងពីរនេះ បានរួមបញ្ចូលគ្នាក្លាយជាក្រុមហ៊ុនតែមួយដោយមានឈ្មោះជាផ្លូវការថា ISI STEEL រហូតដល់បច្ចុប្បន្ន។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ISI STEEL គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ជោគជ័យ និងទទួលបានការទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ ឃុន ហៀង ក៏ជាស្ថាបនិកនៃមូលនិធិ ខេ អឹម អេច របស់ ISI GROUP ផងដែរ ដែលមូលនិធិនេះត្រូវបានបង្កើតឡើងដើម្បីជាការចងចាំដោយក្តីគោរពជូនចំពោះឧកញ៉ា កាំង ម៉េងហ៊ុយ។
លោក កាំង ឡេង អគ្គនាយក ISI GROUP ដែលបានកើត និងធំដឹងក្តីនៅក្នុងប្រទេសកម្ពុជា បានចំណាយពេលជាង ១ ទសវត្សក្នុងការទទួលបានបទពិសោធន៍ និងចំណេះដឹងនៅបរទេស មានដូចជា សិង្ហបុរី និង អូស្រ្តាលី។ លោក ឡេង បានសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម (គណនេយ្យ និងទីផ្សារ) និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្ម (ផ្ដោតលើការគ្រប់គ្រងស្ថាប័ន) នៅសាកលវិទ្យាល័យ New South Wales។ បន្ទាប់មកលោកបានចូលបម្រើការងារផ្នែក Capital Gain Tax Accountant នៅក្រុមហ៊ុន States Street ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីរយៈពេល ២ ឆ្នាំ។
ក្រោយមកក៏ត្រលប់មកកាន់កម្ពុជាវិញនៅឆ្នាំ២០០៩ ជាមួយនឹងជំនក់ចិត្តលើផ្នែកសហគ្រិនភាព ដែលបង្កើតឲ្យមាននូវឥទ្ធិពលប្រកបដោយភាពវិជ្ជមាន និងជាការចូលរួមចំណែកសំខាន់នៅក្នុងសង្គមនោះ លោក ឡេង នៅគ្រាដំបូងបានចូលរួមក្នុង ISI GROUP ដោយធ្វើត្រឹមជាជំនួយការរបស់ស្ថាបនិក។ បន្ទាប់មកលោកបានក្លាយជាអគ្គនាយកក្រុមហ៊ុន ISI STEEL ដែលជាក្រុមហ៊ុនដំបូងរបស់ ISI GROUP ក្នុងឆ្នាំ២០១១ បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងការធ្វើកំណែទម្រង់ផ្នែកសំខាន់ៗរបស់ក្រុមហ៊ុន មានដូចជា ផ្នែកប្រតិបត្តិការ ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ ផ្នែកលទ្ធកម្ម និងផ្នែកលក់ និងទីផ្សារ។ បន្ទាប់មកលោកបានក្លាយជាអគ្គនាយក ISI GROUP នៅឆ្នាំ២០១៧ ជាទីដែលលោកកំពុងបំពេញការងារនាពេលបច្ចុប្បន្ននេះ។
ជាអភិបាលនៃក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ISI STEEL និងប្រធានផ្នែកលក់ថ្នាក់ជាតិក្រុមហ៊ុន ISI STEEL
លោកស្រី កាំង ច័ន្ទបុប្ផា បានរួមចំណែកយ៉ាងធំធេងជាមួយនឹងក្រុមហ៊ុន ISI STEEL និង ISI GROUP តាំងពីដំណាក់កាលបង្កើតក្រុមហ៊ុនដំបូងម៉្លេះ។ ជាលទ្ធផលនៃបទពិសោធន៍ដ៏វិសេសវិសាលនៅក្នុងក្រុមហ៊ុន លោកស្រីបានអភិវឌ្ឍ និងមានចំណេះដឹងឯកទេសលើវិស័យសំណង់ និងឧស្សាហកម្មដែក។ បច្ចុប្បន្ននេះ លោកស្រី កាំង ច័ន្ទបុប្ផា កំពុងគ្រប់គ្រងនាយកដ្ឋានផ្នែកលក់ថ្នាក់ជាតិរបស់ក្រុមហ៊ុន ISI STEEL។
ជាអភិបាល នៃក្រុមប្រឹក្សាភិបាល ISI GROUP ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន URBANLAND INVESTMENT CO., LTD
លោក កាំង ហុក មានស្រុកកំណើតនៅទីក្រុងភ្នំពេញ ហើយលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម និងសហគ្រិនភាព ពីសកលវិទ្យាល័យ Washington University នៅទីក្រុង St. Louis នៃសហរដ្ឋអាមេរិក។ ក្រោយបញ្ចប់ការសិក្សា លោកបានប្រកបការងារនៅក្រុមហ៊ុនរចនា Kengo Kuma and Associates និង Sou Fujimoto Architects នៅទីក្រុងតូក្យូនៃប្រទេសជប៉ុនក្នុងឆ្នាំ ២០១០។ ក្រោយត្រឡប់មកប្រទេសកម្ពុជាវិញ លោកបានផ្ដួចផ្ដើមបង្កើត HKA & Partners ដែលជាក្រុមហ៊ុនផ្នែករចនា និងស្ថាបត្យកម្ម ជាមួយចក្ខុវិស័យក្នុងការលើកកម្ពស់នូវស្តង់ដារនៃការរចនា និងគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ ២០១៣ លោក កាំង ហុក បានបង្កើត Urbanland ដែលជាក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យកម្ពុជាក្នុងគោលបំណងបង្កើតនូវទីកន្លែងប្រណីតៗដែលពោរពេញដោយភាពច្នៃប្រឌិត ដើម្បីចូលរួមលើកកម្ពស់របៀបរស់នៅ ប្រកបការងារ និងកម្សាន្តរបស់មនុស្សគ្រប់រូប។ ជាងមួយទសវត្សរ៍មកនេះ គម្រោងរបស់យើងជាច្រើនត្រូវបានទទួលពានរង្វាន់ ដែលក្នុងនោះរួមមាន Raintree, Embassy Residences, Embassy Central និង Treeline Urban Resort ។ បទពិសោធន៍ជោគជ័យទាំងនេះបានសបញ្ជាក់ឲ្យឃើញពីការទទួលស្គាល់នូវទស្សនវិស័យដ៏គួរឲ្យស្ញប់ស្ញែងរបស់លោក ដោយផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង ដើម្បីប្រសិទ្ធភាព និងភាពច្នៃប្រឌិតនៃការរចនា ក្នុងការជួយផ្លាស់ប្ដូរ និងលើកកម្ពស់គុណភាពរស់នៅរបស់ពួកគេ។
លោក កាំង ហុក ជាសហស្ថាបនិកនៃក្រុមហ៊ុន BROWN ដែលជាហាងកាហ្វេក្នុងស្រុកឈានមុខមួយ ហើយលោកក៏ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ ISI GROUP ក្នុងនាមជាអ្នកផ្ដល់នូវទិសដៅយុទ្ធសាស្ត្រ និងទស្សនវិស័យដល់ ISI GROUP ផងដែរ។ ក្រុមហ៊ុន Urbanland គឺជាសមាជិកនៃ ISI GROUP ក្នុងផ្នែកអភិវឌ្ឍអចលនទ្រព្យ។
ជាអភិបាលនៃក្រុមប្រឹក្សាភិបាល ISI GROUP និងជាអគ្គនាយកក្រុមហ៊ុន FUXIN
បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសំណង់ស៊ីវិល និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងគម្រោងសំណង់ពីប្រទេសអូស្ត្រាលី លោក កាំង សេន បានត្រលប់មកកាន់ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១១ ជាមួយនឹងជំនក់ចិត្តក្នុងការជួយផ្លាស់ប្ដូរឧស្សាហកម្មសំណង់ក្នុងប្រទេសកម្ពុជា។ លោកបានបង្កើតក្រុមហ៊ុន Fuxin Steel Buildings ក្នុងឆ្នាំ២០១២ ដែលជាក្រុមហ៊ុនសំណង់អគារដែកដំបូងនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០១៧ លោកបានបង្កើត និងជាសហស្ថាបនិកផ្ទះមេគង្គ ដែលជាគម្រោងផ្ទះមានតម្លៃសមរម្យ ជួយលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទ។ ក្នុងនាមជា អគ្គនាយករបស់ក្រុមហ៊ុន Fuxin លោកផ្ដោតសំខាន់ទៅលើការលើកកម្ពស់លើវិស័យសំណង់ Modular Precast ហើយលោកប្ដេជ្ញាចិត្តក្នុងការផ្សព្វផ្សាយឧស្សាហកម្មដែកក្នុងវិស័យសំណង់។ ក្រុមហ៊ុន Fuxin បានរៀបចំវេទិកាឧស្សាហកម្មដែកអន្តរជាតិជាលើកដំបូងក្នុងប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៨ ដែលមានការចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិសំខាន់ៗជាង ៣០០ នាក់។ លោក កាំង សេន បច្ចុប្បន្នក៏ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ ISI GROUP ផងដែរ ដោយមានភារកិច្ចសំខាន់ក្នុងការផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់សម័្ពន្ធក្រុមហ៊ុន។
ជាអភិបាលនៃក្រុមប្រឹក្សាភិបាល ISI GROUP និងជានាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន ISI STEEL
ទទួលបានការអប់រំនៅប្រទេសសិង្ហបុរី ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងប្រព័ន្ធព័ត៌មាន លោក កាំង សំណាង បានបម្រើការនៅក្រុមហ៊ុន ISI STEEL រយៈពេលជាង ១០ ឆ្នាំ។ ក្នុងនោះ លោកបានទទួលបទពិសោធន៍ជាច្រើននៅតាមនាយកដ្ឋានផ្សេងៗ មានដូចជា ផ្នែកឃ្លាំង និងផលិតកម្ម ផ្នែកព័ត៌មានវិទ្យា និងផ្នែកទីផ្សារ។ នៅក្នុងឆ្នាំ២០១២ លោកបានដឹកនាំលើការអនុវត្តប្រព័ន្ធ ERP ដែលត្រូវបានប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។ ក្នុងឆ្នាំ២០១៨ លោក សំណាង បានដើរតួយ៉ាងសំខាន់នាំឲ្យ Soundskool ជាក្រុមហ៊ុនលក់ឧបករណ៍តន្ត្រី និងជាកន្លែងបណ្តុះបណ្តាលផ្នែកតន្ត្រីឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្លាយជាសមាជិករបស់ ISI GROUP ដែលនាំឲ្យមានការបង្កើតផ្នែកវិនិយោគនៅ ISI GROUP។ កាលពីមុន លោក សំណាង កាន់តួនាទីជាជំនួយការរបស់អគ្គនាយក ហើយថ្មីៗនេះត្រូវបានតែងតាំងជានាយក ផ្នែកទីផ្សារក្នុងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល។
លោក Michael Goh មានបទពិសោធន៍ ៣០ ឆ្នាំ ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុជាច្រើន ដោយទទួលបន្ទុកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកមានជំនាញទៅលើផ្នែកអភិបាលកិច្ចសាជីវកម្ម ប្រតិបត្តិការយុទ្ធសាស្ត្រ និងការគ្រប់គ្រងហានិភ័យ និងហិរញ្ញវត្ថុសាជីវកម្មធនាគារវិនិយោគ។ បច្ចុប្បន្ននេះ លោក Goh គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន 3E-Fii Group ដែលមានជំនាញលើដំណោះស្រាយហិរញ្ញវត្ថុសាជីវកម្មនៅក្នុងទីផ្សារអាស៊ី។ ក្រុមហ៊ុននេះផ្តល់ (១) ដំណោះស្រាយហិរញ្ញវត្ថុ៖ ប្រឹក្សាយោបល់លើពន្ធ សវកម្ម និងគណនេយ្យ (២) ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងអាជីវកម្ម៖ ការវាយតម្លៃលើការអង្កេតសម្រាប់ការរួមបញ្ចូលគ្នា និងការទិញយក (M&A) តាមរយៈការស្រាវជ្រាវ។ លើសពីនេះទៀត តាមរយៈការធ្វើការរួមគ្នាជាមួយនឹងក្រុមការងាររបស់ខ្លួន ពួកគេផ្តល់នូវវគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ ការស្វែងរកបុគ្គលិកសម្រាប់អតិថិជនរបស់ខ្លួន និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងកាត់ព្រំដែន (Cross Border Wealth Management Services) តាមរយៈដៃគូយុទ្ធសាស្ត្រនៅបរទេស។
លោក Goh ក៏ផ្តល់សេវាកម្មទាក់ទងនឹងក្រុមប្រឹក្សាភិបាលដល់សមាគមន៍គ្រប់គ្រងហានិភ័យ MDFIs ក្នុងទីផ្សារដែលកំពុងរីកចម្រើន ស្ថាប័នហិរញ្ញវត្ថុ និងសម្ព័ន្ធក្រុមហ៊ុនធំៗ។ លោកបានដើរតួនាទីក្នុងជួរដឹកនាំជាច្រើនក្នុងស្ថាប័នហិរញ្ញវត្ថុរួមមាន ក្រុមហ៊ុន AIG Group និងធនាគារ Standard Chartered Bank ធនាគារ Crédit Agricole CIB ធនាគារ ABN Bank និងធនាគារ BEA Hong Kong Bank។ លោក Goh បានដឹកនាំឲ្យមានការផ្ដួចផ្ដើមលើការបណ្តុះបណ្តាល និងការប្រឹក្សាជាមួយនឹងភ្នាក់ងារធំៗនៅលើពិភពលោក នៅតំបន់អាស៊ី និងអឺរ៉ុប។
តំណាងឲ្យ China Productivity Center (CPC) លោក Wei បានបម្រើការងារលើផ្នែកការគ្រប់គ្រងគុណភាពសរុប (TQM) ជាមួយនឹងការអនុវត្តគោលការណ៍ 5S ដែលជាវិធីសាស្ត្រគ្រប់គ្រងសម្រាប់ភាពជោគជ័យយូរអង្វែង។ 5S គឺជាការផ្ដោតសំខាន់លើសណ្ដាប់ធ្នាប់ អនាម័យ និងមានស្តង់ដារ។ លទ្ធផលនៃកម្មវិធីនេះគឺបង្កើនប្រយោជន៍ ប្រសិទ្ធភាព សេវាកម្ម និងសុវត្ថិភាព។ ក្រុមហ៊ុន ISI STEEL កំពុងប្រតិបត្តិការយ៉ាងជោគជ័យតាមរយៈការអនុវត្ត 5S ដោយទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។
ជាដៃគូគ្រប់គ្រងក្រុមហ៊ុន Sok Siphanna & Associates និងជាទីប្រឹក្សារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកបណ្ឌិត សុខ ស៊ីផាណា មានបទពិសោធន៍ពិសេសជាច្រើនទាក់ទងនឹងការអភិវឌ្ឍនៃប្រព័ន្ធច្បាប់របស់កម្ពុជា បរិយាកាសអាជីវកម្ម និងដំណើរវិវឌ្ឍន៍នៃច្បាប់វិនិយោគ និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ លោកធ្លាប់មានបទពិសោធន៍ជាអតីតអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ជាទីដែលរូបលោកបំពេញមុខងារសំខាន់ទាក់ទងនឹងក្របខណ្ឌច្បាប់ពាណិជ្ជកម្ម និងការវិនិយោគ ការលើកកម្ពស់ពាណិជ្ជកម្ម គោលនយោបាយពាណិជ្ជកម្ម ការអភិវឌ្ឍពាណិជ្ជកម្ម និងសមាហរណកម្មពាណិជ្ជកម្ម ដែលបទពិសោធន៍ទាំងនេះបាននាំឲ្យលោកមានទស្សនយ៉ាងពិសេស ទាំងតម្រូវការផ្នែកម៉ាក្រូ និងមីក្រូអាជីវកម្ម និងអ្នកវិនិយោគបរទេស។ នៅក្នុងផ្នែកបង្កើត និងបញ្ជ្រាបគោលនយោបាយ លោកមានទំនួលខុសត្រូវសំខាន់ក្នុងការដឹកនាំ អន្តរភ្នាក់ងារពហុវិស័យ ដើម្បីរៀបចំផែនការសកម្មភាព (មានដូចជា របៀបវារៈនៃការធ្វើនិយតកម្ម និងច្បាប់ជាតិ) និងចរចាយ៉ាងជោគជ័យសម្រាប់កម្ពុជា ក្នុងការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ លោកបានដើរតួសំខាន់ក្នុងការផ្ដួចផ្ដើមបង្កើតអភិក្រមគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម (SWAp) សម្រាប់កម្ពុជា។ លោកមិនត្រឹមតែទទួលខុសត្រូវលើការរៀបចំច្បាប់ពាណិជ្ជកម្មផ្សេងៗឲ្យចូលជាធរមានក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែក៏សម្រាប់ការការពារនៅចំពោះមុខគណៈរដ្ឋមន្ត្រី និងសភា និងព្រឹទ្ធសភាជាតិផងដែរ។ លោកបណ្ឌិត សុខ ស៊ីផាណា ក៏កំពុងផ្តល់ប្រឹក្សាដល់ ISI GROUP លើយុទ្ធសាស្ត្រអាជីវកម្ម ជាពិសេសនោះគឺ ផ្ដោតសំខាន់លើក្របខណ្ឌច្បាប់។
ជាមួយនឹងបទពិសោធន៍ជាង ៤៧ ឆ្នាំ លោក Yoshida Eisaku គឺជាអ្នកត្រួសត្រាយផ្លូវក្នុងអាជីវកម្មដែក និងជាអ្នកប្រឹក្សារបស់លោក កាំង ឡេង។ បទពិសោធន៍របស់លោក Eisaku រួមមាន នៅក្រុមហ៊ុន Yodogawa Steel ក្នុងទីក្រុង Osaka ប្រទេសជប៉ុន និងមានបទពិសោធន៍១៥ឆ្នាំនៅក្រុមហ៊ុន SYSCO នៅកោះតៃវ៉ាន់។ ក្រុមហ៊ុន SYSCO គឺជារោងចក្រផលិតផលដែកដំបូងនៅកោះតៃវ៉ាន់ ហើយក្រោមការដឹកនាំរបស់លោកក៏នាំឲ្យក្រុមហ៊ុននេះមានការផ្លាស់ប្ដូរទៅជាក្រុមហ៊ុនដែកគំរូមួយនៅកោះតៃវ៉ាន់។ ទស្សនវិជ្ជារបស់លោកបានដើរតួសំខាន់ក្នុងការតម្រង់ទិសដល់ក្រុមហ៊ុន SYSCO ហើយក្នុងនោះរួមទាំងការប្រើប្រាស់ស្តង់ដារអន្តរជាតិទៅលើគុណភាព និងសេវាកម្ម ពង្រឹងសុវត្ថិភាព ពង្រឹងតម្លាភាព និងតម្លៃ ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក។ ចំណុចទាំងអស់នេះហើយបានជួយឲ្យក្រុមហ៊ុន SYSCO ទទួលបានស្តង់ដារអន្តរជាតិមានដូចជា ស្តង់ដារ JIS និង ISO ហើយក្រៅពីនេះទៀត ក្រុមហ៊ុននេះក៏ទទួលបានពានរង្វាន់សុវត្ថិភាពថ្នាក់ជាតិ និងបានរីកចម្រើនរហូតក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មនេះរហូតមកដល់សព្វថ្ងៃ។