ផតហ្វូលីយ៉ូ (portfolio) របស់ក្រុមហ៊ុន ISI GROUP បានរីកចម្រើនយ៉ាងឆាប់រហ័ស តាំងពីដំណាក់កាលដំបូងរហូតឈានមុខគេនៅលើទីផ្សារក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា។
បេសកកម្មរបស់ សោនស្គូល (Soundskool) គឺបំផុសគំនិត និងនាំមនុស្សឲ្យមករួមជាមួយគ្នាតាមរយៈតន្ត្រី និងមិត្តភាព។ Soundskool ផ្តល់ជូននូវកម្មវិធីតន្ត្រីថ្មីៗ ដែលប្រកបដោយភាពច្នៃប្រឌិតសម្រាប់បុគ្គល និងក្រុមគ្រួសារ ព្រមទាំង ហាងលក់តន្ត្រីប្រកបដោយភាពច្នៃប្រឌិតដែលមានលក់ម៉ាកល្បីៗដូចជា Fender, Roland និងម៉ាកផ្សេងៗជាច្រើនទៀត។ ជាមួយនឹងទីតាំងជាច្រើននៅទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប Soundskool ផ្តល់នូវកម្មវិធីសិក្សាអប់រំតន្ត្រី និងឧបករណ៍ ដោយធានានូវភាពងាយស្រួលដល់អតិថិជន។
លម្អិតបន្ថែមBROWN Coffee បាន និងកំពុងទទួលបានប្រជាប្រិយភាព និងភាពជោគជ័យក្នុងវប្បធម៌ទទួលទានកាហ្វេនៅប្រទេសកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ក្នុងនាមជាអ្នកដំបូងដែលអាចសម្រេចបាននូវការរួមបញ្ចូលគ្នានៃផលិតផលដែលមានគុណភាព និងភាពច្នៃប្រឌិត ជាមួយនឹងទីកន្លែងដែលញុំាងឱ្យភ្ញៀវមានគំនិតថ្មីៗ BROWN បន្តផ្តល់នូវបទពិសោធន៍ទទួលទានកាហ្វេដ៏ទាក់ទាញ និងស្រស់ស្រាយនៅគ្រប់សាខាទាំងអស់នៅទូទាំងប្រទេស។
លម្អិតបន្ថែម