យើង​តែង​​តែ​​​យក​ចិត្ត​ទុកដាក់​​​

ដល់​សហគមន៍ជានិច្ច

កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម

កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​​​​​​ ​ISI GROUP

កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​យើង​​ (CSR)​ ​គឺ​ត្រូវ​បាន​ដំណើរការ​ឡើង​ក្នុង​គោលដៅ​ដើម្បី​ជួយ​ដល់​សហគមន៍​ ​ដែល​ក្រុមហ៊ុន​របស់​យើង​កំពុង​ដំណើរ​ការ​អាជីវកម្ម​។ ​មូលនិធិ​ខេ អឹម អេច ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ ដើម្បី​ឧទ្ទិស​ និងជា​ការ​ចងចាំ​ដោយ​ក្តី​គោរព​ចំពោះ​ស្ថាបនិក​របស់​យើង​ ​គឺ​លោក​​ឧកញ៉ា​ ​កាំង​ ​ម៉េងហ៊ុយ ​​ ក្នុង​គោលបំណង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ ​និង​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​​សង្គម​ប្រកប​ដោយ​ភាព​វិជ្ជមាន​ ​តាមរយៈ​ការអប់រំ ​ បរិស្ថាន ​ ​កីឡា ​​និងការ​ថែទាំ​សុខភាព​។

ISI GROUP ​គឺ​ជា​សម្ព័ន្ធក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​កម្មវិធី​ទំនួលខុសត្រូវ​សង្គម​​ ​ដោយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​​វិស័យ​ឯកជន​​​​​​ពិត​ជា​​មាន​​ឥទ្ធិពល​វិជ្ជមាន​​​នៅ​ក្នុង​ប្រទេស​តាមរយៈ​​គំនិត​ផ្ដួចផ្ដើម​​ដែល​មាន​ផែនការ​ច្បាស់លាស់​។

កម្មវិធីទំនួលខុសត្រូវសង្គម

ការអប់រំ

មូលនិធិ​​ ខេ​​ ​អឹម ​អេច​ ​គាំទ្រ​​​វិស័យ​អប់រំ​​នៅ​ក្នុង​​​ប្រទេស​កម្ពុជា ​តាមរយៈ​​​​​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ ​​មាន​ដូច​ជា ​​​​ការ​ជួសជុល ​និង កសាង​សាលា​រៀន​ឡើង​វិញ​​ ​កម្មវិធី​អាហារូបករណ៍​​ ​​​និង ​​ការ​បរិច្ចាគ​​​​​​អាហារ ​និង​សម្ភារ​​សាលា​​។

មាន​​កុមារ​ និងយុវជន​កម្ពុជា​​​​ជាច្រើន​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​​ទទួល​បាន​ការ​អប់រំ​ ​​​​​​ហើយ​បញ្ហា​ទាំង​នោះ​មាន​ដូច​ជា ​​​កង្វះខាត​អគារ​សិក្សា​ ​​​​​​និងការ​ប្រឹងប្រែង​​ធ្វើការ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​​ដែល​​នាំ​​ឲ្យ​ខកខាន​​មិន​បាន​ចូល​សិក្សា​ជាប់លាប់​។ ​​ការ​អប់រំ​​ពិត​ជា​ ​​​មាន​សារសំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​​​​ពង្រឹង​សមត្ថភាព​របស់​យុវជន​កម្ពុជា ​​និងដើម្បី​កសាង​​​​​​​ការ​រស់នៅ​​ឲ្យ​ប្រសើរ​ឡើង​​​សម្រាប់​​​​​​មនុស្ស​ជំនាន់​ក្រោយ​។

លម្អិតបន្ថែមទៀត

កម្មវិធីទំនួលខុសត្រូវសង្គម

បរិស្ថាន

ក្នុងការជួយកសាងជីវិតរស់នៅក្នុងសហគមន៍យើងឲ្យកាន់តែរឹងមាំ និងមានចីរភាព យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមបៃតង ដើម្បីជួយអភិរក្សបរិស្ថានរបស់យើង។

យើងជឿជាក់លើថាមពលនៃការរស់នៅប្រកបដោយចីរភាព និងឥទ្ធិពលរបស់វាទៅលើកូនចៅជំនាន់ក្រោយ។ មូលនិធិ ខេ អឹម អេច របស់យើងបន្តសហការជាមួយដៃគូរដ្ឋ និងឯកជនក្នុងការដាំំ និងបរិច្ចាគកូនឈើបន្ថែមទៀត ដើម្បីជួយកសាងសហគមន៍យើងឲ្យកាន់តែមានភាពបៃតង និងស្រស់បំព្រង។ ក្នុងការជួយបង្កើតបរិយាកាសរស់នៅមួយប្រកបដោយសុខមាលភាពសម្រាប់ទាំងអស់គ្នា យើងក៏បានខិតខំធ្វើអាជីវកម្ម​តាមរបៀបដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថានរបស់យើង។

លម្អិតបន្ថែមទៀត

កម្មវិធីទំនួលខុសត្រូវសង្គម

កីឡា

យើងពង្រឹងនូវសក្ដានុពលយុវជនកម្ពុជាតាមរយៈកីឡាដោយបង្កើតឱកាសជាច្រើនសម្រាប់ពួកគេ ដែលមិនអាចងាយរកបាននៅកន្លែងផ្សេង។

ដើម្បីលើកស្ទួយដល់អ្នកជំនាន់ក្រោយ យើងផ្តល់ឲ្យកុមារនូវឱកាសមួយ ដើម្បីស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះកីឡាបាល់ទាត់។ ជាមួយនឹងកម្មវិធីដូចជា ថ្ងៃសហគមន៍ អាយ អេស អាយ និង Girls Onside Football យើងកំពុងជួយលើកកម្ពស់តម្លៃវិជ្ជមានតាមរយៈកីឡា និងត្រួសត្រាយផ្លូវសម្រាប់កីឡាករបាល់ទាត់នាពេលអនាគត។

លម្អិតបន្ថែមទៀត

កម្មវិធីទំនួលខុសត្រូវសង្គម

ការថែទាំសុខភាព

ក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ ISI GROUP មូលនិធិ ខេ អឹម អេច រួមចំណែកដល់គម្រោងសហគមន៍ និងអង្គការជាច្រើន។

ការផ្តោតលើវិស័យសុខាភិបាលរបស់យើងកើតចេញពីការទទួលស្គាល់ថាជីវិតដែលមានសុខភាពល្អគឺជាជីវិតមួយដ៏គាប់ប្រសើរ។ ដើម្បីគាំទ្រដល់គោលដៅមួយនេះ ក៏ដូចជាជួយលើកកម្ពស់គុណភាពជីវិតសម្រាប់គ្រប់គ្នា យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមផ្នែកសុខភាព រួមមានការបរិច្ចាគឧបករណ៍សំខាន់ៗដល់មន្ទីរពេទ្យ និងការរៀបចំយុទ្ធនាការបរិច្ចាគឈាមនៅក្នុងក្រុមហ៊ុនយើង។

លម្អិតបន្ថែមទៀត