អ្នកស្រី សយ លីនដា
«អ្នកនឹងទទួលបានតម្លៃ និង ឱកាសយ៉ាងពេញលេញពីក្រុមហ៊ុន នៅពេលអ្នកត្រូវបានគេបំផុសគំនិតក្នុងការអភិវឌ្ឍខ្លួនឲ្យប្រសើរឡើង តាមរយៈការលើកទឹកចិត្ត ការយកចិត្តទុកដាក់តាមដាន និង ការសហការគ្នាក្នុងក្រុមការងារ។ ចំណុចនេះអាចកើតឡើងបាន លុះត្រាតែអ្នកគិតថា អ្វីដែលអ្នកទទួលបាននោះ មិនមែនត្រឹមតែប្រាក់ខែ និង ប្រយោជន៍។»
លោក អ៊ឹម សុវណ្ណារ៉ា
«ខ្ញុំជឿជាក់ថា រាល់ការងារទាំងអស់ដែលយើងធ្វើ តែងផ្តល់កម្លាំងជំរុញទឹកចិត្តដល់យើង។ មនុស្សម្នាក់ៗមានកម្លាំងជំរុញទឹកចិត្តផ្សេងគ្នា ដូច្នេះហើយសូមស្វែងរករបស់អ្នកឲ្យឃើញ បន្ទាប់មកអ្នកនឹងរីករាយ ហើយប្រាកដជាអាចប្រឹងប្រែងអស់ពីលទ្ធភាពចំពោះការងារនោះ។ តាមការយល់ឃើញរបស់ខ្ញុំ កម្លាំងជំរុញទឹកចិត្ត គឺជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យ។ នៅក្រុមហ៊ុន Fuxin ខ្ញុំតែងមានអារម្មណ៍ទទួលបានកម្លាំងជំរុញទឹកចិត្តជានិច្ច ហើយខ្ញុំបានរកឃើញនូវអ្វីដែលខ្ញុំស្រលាញ់ និង រកឃើញនូវចក្ខុវិស័យប្រសើរជាងមុនសម្រាប់ខ្លួនឯង»។
កញ្ញា សារិន សុខារ័ត្ន
«វាជាឱកាសដ៏ល្អបំផុតមួយសម្រាប់ខ្ញុំ ដែលធ្វើការនៅ ISI GROUP អស់រយៈពេល៨ឆ្នាំមកនេះ។ ខ្ញុំទទួលបានបទពិសោធន៍វិជ្ជមានជាច្រើន បូករួមទាំងការប្រឈមនឹងបញ្ហា និង ការទទួលបានឱកាសរីកចម្រើន។ យើងមានក្រុមការងារដ៏ល្អ ដែលមានភាពជាអ្នកដឹកនាំ និង បានចែករំលែកចំណេះដឹងជាច្រើន នាំយើងទាំងអស់គ្នា ទទួលបានការលើកទឹកចិត្ត និង កម្លាំងជំរុញទឹកចិត្ត។ យើងរៀនសូត្រពីគ្នាទៅវិញទៅមក តាមរយៈវប្បធម៌ផ្សេងគ្នា ហើយយើងក៏សម្រេចនូវគោលដៅរួមគ្នាផងដែរ»។
លោក សាមិត្ត វឌ្ឍនៈឧត្តម
«ឱកាសក្នុងការរៀនសូត្រ និង ពង្រីកជំនាញ គឺជាអ្វីដែលខ្ញុំចង់បានពីក្រុមហ៊ុនដែលខ្ញុំកំពុងធ្វើការ។ ធ្វើការនៅ ISI STEEL មិនត្រឹមតែបានបំពេញនូវការចង់បានរបស់ខ្ញុំទេ ប៉ុន្តែវាក៏បានជួយឲ្យខ្ញុំមានកម្លាំងជំរុញទឹកចិត្ត ក្នុងការច្នៃឲ្យខ្លួនឯងក្លាយជាមនុស្សខ្លាំងជាងមុន ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរួមចំណែកពង្រឹងដល់ក្រុមការងារ និង អ្នកដែលត្រូវការ»។
អ្នកកំពុងអានត្រូវកន្លែងល្មម។
យើងបានបង្កើតកូនសៀវភៅមួយសម្រាប់អ្នក ស្តីីពីអាជីពនៅទូទាំងបុត្រសម្ព័ន្ធក្រុមហ៊ុនដែលឈានមុខគេក្នុងវិស័យឧស្សាហកម្មរបស់យើង។ ស្វែងយល់ពីការធ្វើការជាមួយយើង និងវិធីដែលអ្នកអាចក្លាយជាសមាជិកដ៏មានតម្លៃរបស់ក្រុមបុគ្គលិកយើង។
ស្វែងយល់